វៀតណាម ដាក់គោលដៅកំណើន GDP កើនដល់ ៧% ខណៈឆ្នាំមុនត្រឹម ៦,៥ប៉ុណ្ណោះ

[វៀតណាម] ប្រទេសវៀតណាមបានកំណត់គោលដៅកំណើនផលិតផល​ក្នុង​ស្រុក​សរុប (GDP) ៧ ភាគរយសម្រាប់ឆ្នាំ ២០២២នេះ នេះបើយោងតាមរដ្ឋមន្រ្តីផែនការ និងវិនិយោគ ដែលបាននិយាយកាលពីថ្ងៃទី៤ កន្លងទៅនេះ ដែលនេះវាមានការកើនឡើងខ្ពស់ជាងឆ្នាំមុនដែលកំណត់ត្រឹម ៦.០ ទៅ ៦,៥ភាគរយប៉ុណ្ណោះ។ ដើម្បីសម្រេចបាននូវការកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំនេះ នៅត្រីមាសទីប្រទេសវៀតណាមត្រូវចាំបាច់មាន GDP ចំនួន ៩.០ភាគរយ និងត្រីមាសទី៤ មានចំនួន ៦,៣ភាគរយ។ គួរបញ្ជាក់ផងដែរ ប្រទេសវៀតណាមដែលជាមណ្ឌលផលិតក្នុងតំបន់អាស៊ីអាគេ្នយ៍ដែលបានផ្អាកគិតអំពីជំងឺកូវីដ ដោយបានចាប់ផ្តើមអោយវិស័យរោងចក្របានបន្តប្រតិបត្តិការពេញលេញវិញ ដោយមានការកើនឡើងសេដ្ឋកិច្ចត្រឹម ២,៥៨ភាគរយប៉ុណ្ណោះ។ ក្នុងនោះ ក្នុងត្រីមាសទី២នេះ ប្រទេសវៀតណាមបានរាយការណ៍ថាកំណើននៃ GDP មានចំនួន ៧,៧២ភាគ ដែលទទួលបានមកពីការនាំចេញច្រើន ប៉ុន្តែវាអាចប៉ះពាល់អំពីអតិផរ​ណាដែលនឹងកើនឡើងនៅសល់ចុងឆ្នាំនេះផងដែរ៕